My Rewards – MekongNet Loyalty Program លក្ខខណ្ឌ និង ការអនុវត្តន៍

រយៈពេលកម្មវិធី៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កាលបរិច្ឆេទបញ្ចប់៖ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧

សូមស្វាគមន៍មកកាន់ សូមស្វាគមន៍មកកាន់កម្មវិធី My Rewards – MekongNet Loyalty Program ដែលបង្កើតឡើងដើម្បីអរគុណនិងលើកទឹកចិត្តទៅដល់អតិថិជន ដែលបានជឿទុកចិត្ត ប្រើប្រាស់សេវាកម្ម និងគាំទ្រក្រុមហ៊ុនមេគង្គណិត។ ដែលបង្កើតឡើងដើម្បីអរគុណនិងលើកទឹកចិត្តទៅដល់អតិថិជន ដែលបានជឿទុកចិត្ត ប្រើប្រាស់សេវាកម្ម និងគាំទ្រក្រុមហ៊ុនមេគង្គណិត។

1. អ្នកមានសិទ្ធិចូលរួមកម្មវិធី

  • ជាអតិថិជន MekongNet ទាំងអស់ ដែលមានភ្ចាប់សេវាកម្ម ឬមានកញ្ចប់អ៊ីនធឺណិតដែលមានសុពលភាព។
  • ត្រូវចុះឈ្មោះតាមរយៈ MekongNet App ដើម្បីចូលរួម និងទទួលពិន្ទុ។
    កម្មវិធីនេះសម្រាប់តែអតិថិជនប្រើប្រាស់សេវាកម្មមេគង្គណិត ជាលក្ខណៈបុគ្គល ផ្ទាល់ខ្លួនប៉ុណ្ណោះ និងមិនអនុញ្ញាតចំពោះគណនីប្រើប្រាស់ជាលក្ខណៈក្រុមហ៊ុន។

2. វិធីទទួលពិន្ទុ
អតិថិជនអាចទទួលពិន្ទុតាមរយៈសកម្មភាពខាងក្រោម៖

  • • ចុះឈ្មោះភ្ចាប់កញ្ចប់សេវាកម្មថ្មី (កញ្ចប់ Home ឬ Biz) ។
  • • ការបន្តកញ្ចប់សេវាកម្ម (កញ្ចប់ Home ឬ Biz) ។
  • ការទាញយកកម្មវិធី MekongNet App។
  • • អតិថជនបានផ្តល់មតិយោបល់កែលម្អ តាមរយៈកម្មវិធី MekongNet App។

*ការចុះឈ្មោះភ្ចាប់កញ្ចប់សេវាកម្មថ្មី (កញ្ចប់ Home ឬ Biz)

*ការបន្តកញ្ចប់សេវាកម្ម (កញ្ចប់ Home ឬ Biz)

*ការទាញយកកម្មវិធី MekongNet App និង ផ្តល់មតិយោបល់កែលម្អ តាមរយៈកម្មវិធី MekongNet App

*ពិន្ទុនឹងត្រូវបានបញ្ចូលដោយស្វ័យប្រវត្តិចូលក្នុងគណនីអតិថិជនតាមរយៈ MekongNet App។

3. វិធីប្រើប្រាស់ពិន្ទុ

  • អាចប្រើពិន្ទុដើម្បីប្តូររង្វាន់ ជាច្រើនដែលមានក្នុង MekongNet App។
  • ការប្តូររង្វាន់អាស្រ័យលើស្តុកដែលមាន។
  • បន្ទាប់ពីទទួលបានរង្វាន់ហើយ ពិន្ទុ មិនអាចដកវិញ ឬប្តូរជាសាច់ប្រាក់បានទេ។

4. រង្វាន់សម្រាប់ផ្តល់ជូនអតិថជនមានដូចជា

5. អាយុកាលពិន្ទុ

  • ពិន្ទុមានសុពលភាព 24 ខែ ចាប់ពីថ្ងៃទទួលបាន។
  • ប្រសិនបើរង្វាន់ដែលអតិថជនបានប្តូរមិនត្រូវបានមកយកក្នុងរយៈពេល 30ថ្ងៃ ស្ថានភាពពិន្ទុនឹងផ្លាស់ប្តូរទៅជា “ផុតកំណត់” ហើយពិន្ទុត្រូវបានបង្វិលត្រឡប់ទៅគណនីអតិថជនវិញ។
  • ពិន្ទុការបន្តសេវាកម្មនឹងបង្ហាញក្នុង MekongNet App ក្នុងរយៈពេល 12 ម៉ោង បន្ទាប់ពីប្រតិបត្តិការអតិថជនត្រូវបានបញ្ចប់។
  • ពិន្ទុដែលមិនបានប្រើ នឹងត្រូវផុតសុពលភាពដោយស្វ័យប្រវត្តិបន្ទាប់ពីរយះពេល 24 ខែ។

 

6. ការកំណត់

  • ពិន្ទុ មិនអាចប្តូរជាសាច់ប្រាក់បានទេ។
  • ពិន្ទុ និងរង្វាន់ មិនអាចផ្ទេរទៅអតិថជនផ្សេងបានទេ។

7. លក្ខខណ្ឌ ការផ្លាស់ប្តូរ និងបញ្ចប់កម្មវិធី

  • ក្រុមហ៊ុនមានសិទ្ធិផ្លាស់ប្តូរ ផ្អាក ឬបញ្ចប់កម្មវិធីទាំងស្រុង ឬផ្នែកខ្លះ យោងតាមលក្ខខណ្ឌក្រុមហ៊ុន។
  • អតិថិជននឹងទទួលបានការជូនដំណឹងជាមុន តាមផេកផ្លូវការរបស់ក្រុមហ៊ុនមេគង្គណិត រួមមាន៖ បណ្តាញសង្គមហ្វេសប៊ុក គេហទំព័រ Telegram និង MekongNet App។

 

8. ផ្នែកផ្តល់សេវាអតិថិជន

សម្រាប់ជំនួយការនិងព័ត៌មានអំពីកម្មវិធី អតិថិជនអាចទាក់ទងក្រុមហ៊ុនមេគង្គណិតតាមរយៈ៖

  • លេខទូរស័ព្ទ៖ 015 234 501 / 023 226 622
  • Email: Customer Service Department: cc@corp.mekongnet.com.kh